ឯកឧត្តម កៅ ថាច និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីទិវាសិទ្ធិនារីអន្តរជាតិ
11 March 2016
ធនាគារអភិវឌ្ឍន៍ជនបទ៖ ឯកឧត្តម កៅ ថាច អគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងលោកជំទាវ សួរ សុខគីម បានអញ្ជើញចូលរួម ក្នុងកម្មវិធីសំណេះសំណាលជាមួយនិយោជិតទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ និងធ្វើជាអធិបតីភាពក្នុងពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី១០៥ នៃទិវាសិទ្ធិនារីអន្តរជាតិ ក្រោមប្រធានបទ “វិនិយោគលើសមភាពយេនឌ័រដើម្បីការអភិវឌ្ឍប្រកបដោយចេរភាព” ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កៅ ថាច បានធ្វើការរំលឹកត្រួសៗអំពីប្រវត្តនិងតួនាទីសំខាន់ៗរបស់ស្ត្រីនៅក្នុងសង្គមខ្មែរ ជាពិសេសភាពភាពមិនអាចអត់បាននៃតួនាទីស្ត្រីក្នុងវិស័យការងារ និងសេដ្ឋកិច្ច។ ក្នុងនោះផងដែរ ឯកឧត្តម នៅតែបន្តជម្រុញ និងលើកទឹកចិត្តដល់និយោជិតជាស្ត្រីរបស់ធនាគារ ឱ្យខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងកិច្ចការរបស់ខ្លួនដើម្បីឱ្យធនាគារអភិវឌ្ឍន៍ និងមានការរីកចំរើនលូតលាស់ទៅមុខ។ ចុងបញ្ចប់ ឯកឧត្តម ការក៏បានធ្វើការថ្លែងអំណរគុណដល់និយោជិតទាំងអស់របស់ធនាគារអភិវឌ្ឍន៍ជនបទ ដែលបានខិតខំប្រឹងប្រែងជួយកិច្ចការរបស់ធនាគារឱ្យមានរីកចម្រើន និងមានការអភិវឌ្ឍនាពេលកន្លងមក។