កិច្ចពិភាក្សារបស់ ឯកឧត្តម កៅ ថាច ជាមួយតំណាងរោងម៉ាស៊ីនកិនស្រូវ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ
10 August 2016
នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធានាគារអភិវឌ្ឍន៍ជនបទ និងសហការី បានចូលរួមពិភាក្សា ជាមួយតំណាងរោងម៉ាស៊ីនកិនស្រូវមកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ និងតំណាងក្រុមហ៊ុននាំចេញអង្ករមកពីក្រុមហ៊ុន នីកូលីន និងក្រុមហ៊ុន អ៉ឹមម៉ារុរាយស៍ដើម្បីស្វែងរកបញ្ហាផ្សេងៗដែលកំពុងនាំឱ្យរោងម៉ាស៊ីនកិនស្រូវជួបប្រទៈ ក៏ដូចជាស្វែងរកដំណោះស្រាយរួមគ្នាមួយរវាង ធអជ ជាមួយតំណាងរោងម៉ាស៊ីន និងតំណាងក្រុមហ៊ុនអ្នកនាំចេញ។
នៅក្នុងជំនួបនៃកិច្ចប្រជុំនេះ ក៏មានការចូលរួមពីខាងតំណាងមកពីសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។ សម្រាប់កិច្ចប្រជុំលើកក្រោយ ឯកឧត្តម កៅ ថាច និងសហការី នឹងបន្តជួបប្រជុំជាមួយតំណាងរោងម៉ាស៊ីនកិនស្រូវមកពីខេត្តចំនួនបីបន្តទៀត គឺខេត្តកណ្តាល តាកែវ និងកំពត ដើម្បីធ្វើការពិភាក្សារកដំណោះស្រាយរួមគ្នាមួយដើម្បីជាប្រយោជន៍ដល់ភាគីទាំងសងខាង។