ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យមើលការប្រមូលទិញស្រូវពីកសិករ របស់ រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ

14 October 2022

បាត់ដំបង-បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យមើលការប្រមូលទិញស្រូវពីកសិករ របស់ រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតក្នុងភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង និងរោងម៉ាស៊ីនកិនស្រូវ ហ្វាងលី ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ស្របពេលនៃរដូវទឹកជំនន់កំពុងបំផ្លាញទិន្នផលស្រូវរបស់បងប្អូនកសិករក្នុងតំបន់, ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តធ្វើការសំណូមពរ លើកទឹកចិត្ត និងជំរុញដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ទាំងពីរ សូមបន្តជួយទិញស្រូវពីបងប្អូនប្រជាកសិករ អោយអស់ពីលទ្ធភាព និងសមស្របតាមតំលៃទីផ្សារ។