ឯកឧត្តមបណ្ឌិត កៅ ថាច បានឆ្លៀតអញ្ជើញចុះពិនិត្យមើលទីតាំងកន្លែងប្រមូលទិញកសិផល (សាយឡូ)

17 October 2022

ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្នុងដំណើរបេសកកម្មចុះពិនិត្យមើលការប្រើប្រាស់ឥណទាន និងការទិញស្រូវតាមរោងម៉ាងស៊ីន មួយចំនួន និងពិនិត្យមើលអាជីវកម្មអតិថិជនរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលទទួលផលប៉ះពាល់ដោយសារទឹកជំនន់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល បានឆ្លៀតអញ្ជើញចុះពិនិត្យមើលទីតាំងកន្លែងប្រមូលទិញកសិផល (សាយឡូ) មានដូចជា ពោត ដំឡូង ជាដើម ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ យកឱកាសនោះ ឯកឧត្តមបណ្ឌិត បានធ្វើការផ្តាំផ្ញើ និងជំរុញដល់ម្ចាស់សាយឡូ សូមបន្តជួយទិញកសិផលរបស់បងប្អូនកសិករ ដែលនឹងត្រូវប្រមូលផលខាងមុខ អោយសមស្របតាមតំលៃទីផ្សារ។