ឯកឧត្ដមបណ្ឌិត កៅ ថាច បានអញ្ជើញចុះពិនិត្យខ្សែចង្វាក់ផលិតកម្មកែច្នៃវេចខ្ចប់អង្ករ និងការប្រមូលទិញស្រូវរបស់ធនាគារស្រូវ
1 September 2023
បាត់ដំបង៖ ថ្ងៃព្រហ ១៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣, ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចុះពិនិត្យខ្សែចង្វាក់ផលិតកម្មកែច្នៃវេចខ្ចប់អង្ករ និងការប្រមូលទិញស្រូវរបស់ធនាគារស្រូវ ដែលមានអាស័យដ្ឋានស្ថិតនៅក្នុងមូលដ្ឋាន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតប្រតិភូ បានជួបសំណេះសំណាលជាមួយតំណាងម្ចាស់រោងម៉ាស៊ីន និងបានលើកទឹកចិត្ត និងបន្តស្នេីសុំដល់ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ ឱ្យបន្តទិញស្រូវពីប្រជាកសិករតាមលទ្ធភាព និងតាមតំលៃទីផ្សារ៕