7 February 2024
ខេត្តកណ្ដាល៖ នៅរសៀល ថ្ងៃពុធ ១៣ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះពិនិត្យកសិដ្ឋានបន្លែសុវត្ថិភាពនៅ កសិដ្ឋាន ប្រសិទ្ធ – Prosit Farm និងDPK Prasit Farm មានទីតាំងស្ថិតនៅក្នុងឃុំឈ្វាំង ស្រុកពញ្ញាឭ ខេត្តកណ្តាល ដែលកំពុងដាំដុះ និងប្រមូលផល សម្រាប់ផ្គត់ផ្គង់ទីផ្សារជារៀងរាល់ថ្ងៃ។
គួរបញ្ជាក់ថា កសិដ្ឋានខាងលេីនេះ គឺជាកសិដ្ឋានបន្លែសុវត្ថិភាពគំរូដែលស្ថិតនៅក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារ ARDB។