ឯកឧត្ដមបណ្ឌិត​ កៅ​ ថាច​ បាន​ចុះ​ពិនិត្យ​មេីល​កសិដ្ឋាន​ជ័យ​ធំ​ ដែល​ជា​កសិករ​បន្លែ​សុវត្ថិភាព​គំរូ​ស្ថិត​នៅ​ក្រោម​គម្រោង​របស់​ធនាគារ​ ARDB

15 February 2024

ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​៖​ នា​ព្រឹក​ថ្ងៃព្រហស្បតិ៍ ៦ កើត ខែមាឃ ឆ្នាំថោះ​ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤​ នេះ​ ឯកឧត្ដមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ចុះ​ពិនិត្យ​មេីល​កសិដ្ឋាន​ជ័យ​ធំ​ ដែល​ជា​កសិករ​បន្លែ​សុវត្ថិភាព​គំរូ​ស្ថិត​នៅ​ក្រោម​គម្រោង​របស់​ធនាគារ​ ARDB ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ជ័យ​ធំ​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​។
គួរបញ្ជាក់ថា​ កសិដ្ឋាន​នេះ​បាន​ និង​កំពុង​ពង្រីក​ការ​សង់​ផ្ទះ​សំណាញ់​បន្ថែម​ ក៏​ដូច​ជា​ការ​ចញ្ចឹម​ត្រី​ផង​ដែរ។