ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ បានចុះពិនិត្យមេីលការដាំដុះបន្លែនៅ​ ឃុំជ័យធំ​

9 March 2024

ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ (ARDB) ​អមដំណេីរដោយក្រុមការងារ​បានចុះពិនិត្យមេីលការដាំដុះបន្លែ​ និងការចិញ្ចឹមត្រី​ នៅឃុំជ័យធំ​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​ នាថ្ងៃទី​០៨​ ខែមីនា​ ឆ្នាំ២០២៤​​​។ ក្នុងឱកាសនេះផងដែរ​ ឯកឧត្តមបានលេីកទឹកចិត្តដល់អ្នកចូលរួម​អោយស្វែងយល់អំពីបច្ចេកទេសក្នុងការដាំដុះបន្លែ​ និងបច្ចេកទេសក្នុងការចិញ្ចឹមត្រីផងដែរ។