ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រៀបចំពិធីចងសម្ព័ន្ធមេត្រីភាពជាមួយ កងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍ លេខ៨ នៅខេត្តព្រះវិហារ

29 March 2024

ខេត្តព្រះវិហារ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះ បានរៀបចំពិធីចងសម្ព័ន្ធមេត្រីភាពជាមួយកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍ លេខ ៣ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និង ជាមេបញ្ជាការរងកងទ័ពជើងគោក, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB), នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ទទួលដឹកនាំការងារនាយកដ្ឋានកណ្តាលកិច្ចការព្រំដែន និងទទួលទិសភូមិភាគទី៣,​ ៤, និងទី៥, ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ, ឯកឧត្តម ស្រី ឌឹក មេបញ្ជារការកងពលធំអន្តរគមន៍លេខ៣, ឧត្តមសេនីយ៍ត្រី ចាន់ សុខុន មេបញ្ជារការកងពលតូចអន្តរាគមន៍លេខ៨ រួមនិង ថ្នាក់ដឹកនាំ នាយទាហ៊ាន ពលទាហ៊ាន អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាច្រើនរូបផ្សេងទៀតផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បាននាំយក អំណោយ និងសម្ភារៈ, អង្ករ ក៏ដូចជាថវិកា មួយចំនួន ដើម្បីប្រគល់ជូនដល់កងពលតូចអន្តរាគមន៍លេខ ៨ ដើម្បីទុកប្រើប្រាស់ និងដោះស្រាយការងារចំពោះមុខ។