ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បាន អញ្ជើញចុះពិនិត្យ មើលខ្សែច្រវ៉ាក់ផលិតកម្មកិនស្រូវ និងការប្រមូលទិញស្រូវ

7 April 2024

ខេត្តកំពង់ឆ្នាំង – ស្រុកកំពង់ត្រឡាច៖ ព្រឹកថ្ងៃទី៧ ខែ មេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បាន អញ្ជើញចុះពិនិត្យ មើលខ្សែច្រវ៉ាក់ផលិតកម្មកិនស្រូវ និងការប្រមូលទិញស្រូវ នៅរោងម៉ាស៊ីនកិនស្រូវចំនួន២ ទីតាំង៖
១. ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ ឥណ្ឌូឆាយណា រ៉ាយស៍មីល។ បច្ខុប្បន្ន ក្រៅពីការកិនស្រូវ និងនាំចេញអង្ករ ក្រុមហ៊ុននេះ បានកំពុងនិងធ្វើសង្វាក់ផលិតកម្ម នំបញ្ចុកក្រៀម, គុយទាវ ជាដើម សម្រាប់ផ្គត់ផ្អង់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។
២. រោងម៉ាស៊ីនកិនស្រូវ KTS
យកឱកាសនេះ, ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់ក្រុមហ៊ុន និងរោងម៉ាស៊ីន បន្តពង្រីកខ្សែច្រវ៉ាក់ផលិតកម្ម អោយកាន់តែធំ និងគោរពអោយបានតាមស្តង់ដារសុវត្ថិភាព។