កិច្ចប្រជុំអន្តរជាតិនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្រោមប្រធានបទ”កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ការតភ្ជាប់តំបន់អាមេរិកឡាទីន និងតំបន់ខារ៉ាប៊ែន និងតំអាស៊ី -ប៉ាស៊ីហ្វិក ៖ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍”

14 November 2024

ទីស្នាក់ការ ALIDE ទីក្រុងលីម៉ា ប្រទេសប៉េរូ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងជាប្រធានសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ADFIAP បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំអន្តរជាតិនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្រោមប្រធានបទ”កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ការតភ្ជាប់តំបន់អាមេរិកឡាទីន និងតំបន់ខារ៉ាប៊ែន និងតំអាស៊ី -ប៉ាស៊ីហ្វិក ៖ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍”។
ឆ្លៀតឱកាស​នេះ​ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា “តំបន់ទាំងពីរមាន​ចម្ងាយឆ្ងាយពីគ្នា និងមានព្រំខ័ណ្ឌដោយមហាសមុទ្រប៉ាស៊ីហ្វិកយ៉ាងណាក្តី តែតួនាទីជាធនាគារអភិវឌ្ឍន៍ និងគោលដៅរួមតែមួយគឺការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈហិរញ្ញប្បទានបៃតង, បរិយាបន្នហិរញ្ញវត្ថុ, បរិវត្តកម្មឌីជីថល ជាដើម។”