ឯកឧត្ដម បណ្ឌិត កៅ ថាច បានទទួលជួបជាមួយ តំណាង ក្រុមហ៊ុន Geely
22 November 2024
ទីក្រុង ក្វាវចូវ, ប្រទេសចិន៖ នៅព្រឹក ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤, ឯកឧត្ដម បណ្ឌិត កៅ ថាច ប្រតិភូ រាជរដ្ឋាភិបាល ទទួល បន្ទុកជាអគ្គនាយក ធនាគារ អភិវឌ្ឍន៍ជនបទ និង កសិកម្ម បានទទួលជួបជាមួយ តំណាង ក្រុមហ៊ុន Geely ដើម្បីពិភាក្សា លើការជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងប្រទេសកម្ពុជា ក្នុងគោលដៅ កាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ទៅក្នុងបរិយាកាស សំដៅចូលរួមចំណែកក្នុងការអនុវត្តនូវគោលនយោបាយសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គឺជាធនាគារគោលនយោបាយឈានមុខគេនៅកម្ពុជា ក្នុងការផ្តល់ហិរញ្ញប្បទានបៃតង។