ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញឱ្យចូលរួមកម្មវិធីបើកសន្និបាតហិរញ្ញវត្ថុជាសកល​​ប្រចាំឆ្នាំ២០២៥​​ (Finance in Common Submit​ ២០២៥)

26 February 2025

រដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥៖ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB ជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP)​ ត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីបើកសន្និបាតហិរញ្ញវត្ថុជាសកល​​ប្រចាំឆ្នាំ២០២៥​​ (Finance in Common Submit​ ២០២៥)​​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុសាធារណរដ្ឋអាហ្វ្រិកខាងត្បូង, អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ, ទេសាភិបាលនៃធនាគារកណ្តាលសាធារណៈរដ្ឋបារាំង​ និងជាប្រធានធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS), ប្រធានទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ​, ក្រោមប្រធានបទស្តីពី ß ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌, បរិយាប័ន្ន, និងចីរភាព​ (Fostering Infrastructure and Finance for Just and Sustainable Growth) à។
សន្និបាតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦-២៨ ខែកុម្ភៈ នៅរដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ក្រោមកិច្ចសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង និងធ​នា​គារ​វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដោយមានការគាំទ្រពីទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ ។
កំណត់សម្គាល់
(AFD )Agence Française de Développement:
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ
(AIIB ) Asian Infrastructure Investment Bank:
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី
(DBSA) Development Bank of Southern Africa:
ធនាគារអភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង
(FiCS) Finance in Common Summit:
​សន្និបាតហិរញ្ញវត្ថុ​ជាសកល