ឯកឧត្តម ចាន់ សីហា បានជួបពិភាក្សាការងារជាមួយ Heifer International ប្រចាំប្រទេសកម្ពុជា និងប្រទេសនេប៉ាល់ និងធនាគារ Himalayan Bank Ltd នៃប្រទេសនេប៉ាល់

27 February 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ឯកឧត្តម ចាន់ សីហា អគ្គនាយករង នៃធនាគារ ARDB និងសហការី បានជួបពិភាក្សាការងារជាមួយ Heifer International ប្រចាំប្រទេសកម្ពុជា និងប្រទេសនេប៉ាល់ និងធនាគារ Himalayan Bank Ltd នៃប្រទេសនេប៉ាល់។
កិច្ចពិភាក្សានេះមានគោលបំណងស្វែងយល់ពីសកម្មភាពរបស់ធនាគារ ARDB លើការផ្តល់ឥណទានដល់សហគមន៍កសិកម្ម, កសិករខ្នាតតូច និងតួអង្គផ្សេងទៀតក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម,ចែករំលែកបទពិសោធន៍ទៅវិញទៅមករវាងធនាគារទាំងពីរ,សកម្មភាពគាំទ្រដល់សហគមន៍កសិកម្មរបស់ Heifer International ប្រចាំប្រទេសកម្ពុជា និងស្វែងរកលទ្ធភាពក្នុងការសហការជាដៃគូនាពេលអនាគត។