ឯកឧត្តម បាន លឹម បានជួបពិភាក្សាការងារជាមួយក្រុមការងារនៃក្រសួងបរិស្ថាន​ដែលដឹកនាំដោយលោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន

5 March 2025

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ឯកឧត្តម បាន លឹម អគ្គនាយករង នៃធនាគារ ARDB និងសហការី បានជួបពិភាក្សាការងារជាមួយក្រុមការងារនៃក្រសួងបរិស្ថាន​ដែលដឹកនាំដោយលោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាចែករំលែកព័ត៌មានផ្សេងៗរវាងស្ថាប័នទាំងពីរ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពរួមគ្នាក្រោមក្របខ័ណ្ឌនៃអនុស្សារណ:យោគយល់គ្នា។