កិច្ចពិភាក្សារវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (Agricultural and Rural Development Bank – ARDB) និងធនាគារចិន (Bank of China – BoC)

26 March 2025

កិច្ចពិភាក្សារវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (Agricultural and Rural Development Bank – ARDB) និងធនាគារចិន (Bank of China – BoC)
——————————————-
នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB ដោយមានការចូលរួមពីសហការី បានរៀបចំកិច្ចពិភាក្សាជាមួយតំណាងធនាគារចិន (Bank of China – BoC) នៃនាយកដ្ឋានប្រតិបត្តិការធនាគារសកល (Global Transaction Banking Department) និងនាយកដ្ឋានគ្រឹះស្ថានហិរញ្ញវត្ថុ (Financial Institutions Department) ប្រចាំខេត្តក្វាងស៊ី ដើម្បីពិនិត្យលទ្ធភាពក្នុងការសែ្វងរកកិច្ចសហប្រតិបត្តិការអាជីវកម្មសំដៅជំរុញការនាំចេញ និងការវិនិយោគមកកាន់ប្រទេសកម្ពុជា តាមរយៈសេវាកម្មធនាគារ។ ជាលទ្ធផល ធនាគារទាំងពីរបានចែករំលែកនូវព័ត៌មានអំពីធនាគារទាំងពីរ និងកំណត់នូវមុំសម្រាប់កិច្ចកិច្ចសហប្រតិបត្តិការអាជីវកម្ម តាមរយៈសេវាកម្មធនាគារ ជាពិសេសការទូទាត់ឆ្លងប្រទេស និងសេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម៕