ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំពិធីសូត្រមន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

9 April 2025

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំពិធីសូត្រមន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ នាទីស្នាក់ការកណ្តាល ក្នុងរាជធានីភ្នំពេញ។
ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រភិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងលោកជំទាវ ក៏មានការសម្តែងរបាំជូនពរ និងរបាំត្រុដិផងដែរ ដើម្បីបណ្តេញឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ រួចនាំមកនូវសិរីសួស្តី វិបុលសុខគ្រប់ប្រការ ក្នុងឆ្នាំថ្មីខាងមុខនេះ ដោយមានបុគ្គលិកជាង៣០០នាក់ ចូលរួមទទួលអំណសាទរឆ្នាំថ្មី ប្រកបដោយបរិយាកាសសប្បាយរីករាយ៕