Latest News
H.E. Dr. Kao Thach, delivered welcoming remarks at the 48th ADFIAP Annual Meetings
23 April 2025Muscat, Oman: On the morning of April 23, 2025, H.E. Dr. Kao Thach, Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB) and Chairman of the Association of Development Financing Institutions in Asia and the Pacific (ADFIAP), delivered welcoming remarks at the 48th ADFIAP Annual […]
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី ធ្វើទស្សនកិច្ចសិក្សាកសិដ្ឋានចញ្ចឹមត្រី នៅក្នុងប្រទេសអូម៉ង់
22 April 2025មូស្កាត, ប្រទេសអូម៉ង់៖ នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នេះ ឆ្លៀតឱកាសមុនកិច្ចប្រជុំរបស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ទស្សនកិច្ចសិក្សាកសិដ្ឋានចញ្ចឹមត្រីមួយកន្លែង ក្រោមការសម្របសម្រួលរបស់ធនាគារអភិវឌ្ឍន៍អូម៉ង់។
H.E. Dr. Kao Thach, held a courtesy meeting and discussion with Secretary General of the Ministry of Finance of Oman and Chairman of the Board of Directors of the Development Bank
21 April 2025Muscat, Oman: On the morning of April 21, 2025, at the Development Bank Headquarters, H.E. Dr. Kao Thach, Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB) and Chairman of the Association of Development Financing Institutions in Asia and the Pacific (ADFIAP), together with Mr. […]
សេចក្តីប្រកាសព័ត៍មានស្តីអំពី ការអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លើកទី៩៨ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៨
20 April 2025សេចក្តីប្រកាសព័ត៍មានស្តីអំពី ការអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លើកទី៩៨ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៨ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានា របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងជាប្រធាន ADFIAP នៅទីក្រុង មូស្កាត ប្រទេសអូម៉ង់ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។
កិច្ចពិភាក្សារវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (Agricultural and Rural Development Bank – ARDB) និងធនាគារកសិកម្មនៃប្រទេសចិន (Agricultural Bank of China – ABC)
19 April 2025កិច្ចពិភាក្សារវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (Agricultural and Rural Development Bank – ARDB) និងធនាគារកសិកម្មនៃប្រទេសចិន (Agricultural Bank of China – ABC) ——————————————- នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB ដោយមានការចូលរួមពីសហការី បានរៀបចំកិច្ចពិភាក្សាជាមួយតំណាងធនាគារកសិកម្មនៃប្រទេសចិន (Agricultural Bank of China – ABC) ដើម្បីពិនិត្យលទ្ធភាពក្នុងការសែ្វងរកកិច្ចសហប្រតិបត្តិការអាជីវកម្ម។ ជាលទ្ធផល ធនាគារទាំងពីរបានឯកភាពយល់ព្រមក្នុងការចែករំលែកនូវព័ត៌មានទៅវិញទៅមក និងស្វែងរកកិច្ចសហប្រតិបត្តិការសេវាកម្មធនាគារ ជាពិសេសការទូទាត់ឆ្លងប្រទេស៕
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
18 April 2025សេចក្តីប្រកាសព័ត៌មាន “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាល មជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការសិក្សាស្រាវជ្រាវពីហិរញ្ញប្បទានបៃតងចំពោះវិស័យកសិកម្មរបស់សមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាសុីហ្វិក និងបណ្ណាល័យ សារមន្ទីរ និងបណ្ណសារដ្ឋាន នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម”
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញប្រកាសបើកជាផ្លូវការនៃសិក្ខាសាលាស្តីពីការលើកកម្ពស់ហិរញ្ញប្បទានបៃតង និងចីរភាព មាគ៌ា និងកាលានុវត្តភាពសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ
18 April 2025ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញប្រកាសបើកជាផ្លូវការនៃសិក្ខាសាលាស្តីពីការលើកកម្ពស់ហិរញ្ញប្បទានបៃតង និងចីរភាព មាគ៌ា និងកាលានុវត្តភាពសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ភ្នំពេញ៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB នៅថ្ងៃទី១៨ខែមេសាឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសបើកសិក្ខាសាលាស្តីអំពីការលើកកម្ពស់ហិរញ្ញប្បទានបៃតង និងចីរភាព មាគ៌ា និងកាលានុវត្តភាពសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ARDB ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកបណ្ឌិត Prasun Kumar Das អគ្គលេខាធិការ សមាគមឥណទានជនបទ និងកសិកម្ម អាស៊ីប៉ាស៊ីហ្វិក (APRACA) ភ្ញៀវជាតិ អន្តរជាតិ ដៃគូរពាក់ព័ន្ធក្នុងវិស័យធនាគារ មន្រ្តីជំនាញមកពីក្រសួងបរិស្ថាន សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុននាំចេញអង្ករ ព្រមទាំងមន្រ្តីជំនាញនៃធនាគារ ARDB ដែលមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងបន្ថែមថា ការពិភាក្សាសិក្ខាសាលាថ្ងៃនេះនឹងនាំទៅរកកិច្ចសហការប្រកបដោយអត្ថន័យ និងលទ្ធផលដែលអាចអនុវត្តបាននឹងជំរុញហិរញ្ញវត្ថុបៃតងឆ្ពោះទៅមុខហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត Prasun Kumar Das អគ្គលេខាធិការ APRACA គណៈកម្មាការ និងវាគ្មិនកិត្តិយស […]
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំពិធីសូត្រមន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
9 April 2025ភ្នំពេញ៖ នារសៀលថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំពិធីសូត្រមន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ នាទីស្នាក់ការកណ្តាល ក្នុងរាជធានីភ្នំពេញ។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រភិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងលោកជំទាវ ក៏មានការសម្តែងរបាំជូនពរ និងរបាំត្រុដិផងដែរ ដើម្បីបណ្តេញឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ រួចនាំមកនូវសិរីសួស្តី វិបុលសុខគ្រប់ប្រការ ក្នុងឆ្នាំថ្មីខាងមុខនេះ ដោយមានបុគ្គលិកជាង៣០០នាក់ ចូលរួមទទួលអំណសាទរឆ្នាំថ្មី ប្រកបដោយបរិយាកាសសប្បាយរីករាយ៕
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមពិធីប្រកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន”
9 April 2025ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានអញ្ជើញចូលរួមពិធីប្រកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន” ភ្នំពេញ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងជាសមាជិកគណ:កម្មការជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមពិធីប្រកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន” ដែលរៀបចំឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញថ្លែងសន្ទរកថាស្វាគមន៍ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨”។ ការដាក់ចេញកម្មវិធីនេះក្នុងគោលដៅជំរុញការពង្រីកមូលដ្ឋានសេដ្ឋកិច្ចក្នុងបណ្តាខេត្តភាគឦសាន តាមរយៈការជំរុញ វិនិយោគឯកជន ក៏ដូចជាជំរុញការតភ្ជាប់នៃចរន្តសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងប្រកបដោយបរិយាប័ន្ន ។ ក្នុងសេចក្តីថ្លែងការណ៍ពិសេសស្ដីពី «សមិទ្ធផល ១ […]
H.E. Dr. KAO Thach led the monthly Management Meeting
8 April 2025ARDB Headquarter: On the morning of Tuesday, April 8, 2025, H.E. Dr. KAO Thach, Delegate of the Royal Government in Charge as CEO of Agricultural and Rural Development Bank (ARDB) led the monthly Management Meeting to review and discuss its monthly work progress in line with the Annual Action Plan implementation, and other agendas.