Latest News

កម្មវិធីសំណេះសំណាលជាមួយកសិករ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រវិស័យកសិកម្ម និងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅក្នុងស្រុកគាស់ក្រឡ

26 June 2023

ស្រុកគាស់ក្រឡ – បាត់ដំបង៖ កសិករទំនើប ឬសហគ្រិនវិស័យឌីជីថល ជាពាក្យលើកទឹកចិត្ត និងជំរុញដល់បងប្អូនកសិករ អោយមានការគិត និងកែប្រែទម្លាប់ ដែលឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងនៅក្នុង កម្មវិធីសំណេះសំណាលជាមួយកសិករ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រវិស័យកសិកម្ម និងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅក្នុងស្រុកគាស់ក្រឡ —‐—————————— ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំដុះស្វាយចន្ទីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត បានធ្វើការបង្ហាញអំពីវត្ថុបំណង ចង់អោយបងប្អូនកែប្រែខ្លួនទៅជាកសិករទំនេីប ឬសហក្រិនវិស័យឌីជីថល​ ក្នុង​វិស័យ​កសិកម្ម​ គឺ​៖​ 1. រៀបចំ​ផែនការ​ដាំដុះ​ ថែទាំ​ និង​ប្រមូល​ផល​ 2. គិត​ពីប្រាក់ចំណេញ 3. សិក្សា​បញ្ហា​ប្រឈម 4. គិត​ពីការកាត់បន្ថយចំណាយ 5. ការផ្គត់ផ្គង់ទីផ្សារ និង​តភ្ជាប់​ទីផ្សារ​ ដូចនេះ ដេីម្បីសម្រេចកម្មវត្ថុទាំង​ ៥​ ខាងលើ​នេះ​ ឯកឧត្តមបណ្ឌិតចង់អោយ […]

កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទី​ ទុរេន​ ស្វាយ​ ស្រូវ​ ចិញ្ចឹម​សត្វ​ និង​ដំណាំ​ហូបផ្លែ​ ផ្សេង​ៗ​ទៀត​ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី

26 June 2023

ស្រុកសំឡូត ខេត្ត​បាត់ដំបង​៖ កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទី​ ទុរេន​ ស្វាយ​ ស្រូវ​ ចិញ្ចឹម​សត្វ​ និង​ដំណាំ​ហូបផ្លែ​ ផ្សេង​ៗ​ទៀត​ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី —‐—————————— រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម​ លេីដំណាំ​ ឬដំណាំហូបផ្លែ​ មួយចំនួនមានដូចខាងក្រោម៖ • ស្វាយចន្ទី និងផលិតកម្មស្វាយចន្ទី • ទុរេន​ សាវម៉ាវ​ ដូង​ ស្វាយ​ ប័រ​ ។ ល។ • ចិញ្ចឹម​សត្វ​ និង • ដាំបន្លែ​ចំរុះក្នុងផ្ទះសំណាញ់​ និងនៅទីវាល។ គោលបំណងនៃកម្មវិធីសំណេះសំណាលនេះ គឺ 1. ដេីម្បីផ្សព្វផ្សាយអំពីផែនការ​ និង​គោល​នយោបាយ​របស់រាជរដ្ឋាភិបាល​ ដែលចង់ក្លាយជា​ អធិរាជ​ស្វាយចន្ទី​ នាពេល​អនាគត​ ។ 2. ស្វែងយល់ពីផលវិបាក ផ្សេងៗ ដែលបងប្អូនកំពុងជួបប្រឈម […]

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះត្រួតពិនិត្យមើលការខូចខាតផ្ទះសំណាញ់ដែលបណ្តាលមកពីខ្យល់កន្ត្រាក់ និងពិនិត្យតាមដានការអនុវត្តគម្រោងឥណទានគាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់

26 June 2023

បាត់ដំបង- ប៉ៃលិន ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យមើលការខូចខាតផ្ទះសំណាញ់ដែលបណ្តាលមកពីខ្យល់កន្ត្រាក់ និងពិនិត្យតាមដានការអនុវត្តគម្រោងឥណទានគាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ———————— ថ្ងៃសុក្រ​​​ ៦កេីត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ​ខែមិថុនា​ ឆ្នាំ​២០២៣​÷ ឯកឧត្ដម​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានចុះពិនិត្យ​មើលការប្រើប្រាស់ឥណទានគាំទ្រដល់សមកម្ម​ភាពដាំដុះបន្លែស្ពៃក្រញាញ់​ ខាត់ណា​ផ្កា​ និងបន្លែចំរុះ​ នៅក្នុងផ្ទះសំណាញ់ ដែលមានអាសយដ្ឋានស្ថិតនៅឃុំ​អន្លុងវិល​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​។ ស្របពេលជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត និងសហការីបានចុះពិនិត្យមើលផលប៉ះពាល់ដោយបញ្ហាខ្យល់កន្ត្រាក់លេីផ្ទះសំណាញ់ចំនួន​ ៤ខ្នងផ្ទះសំណាញ់​ ដោយខូចខាត់ប្រហែល​ ៤០%​ នៃផ្ទះសំណាញ់សរុបចំនួន​ ១០ខ្នង ដែលបងប្អូនបានទទួលកម្ចីពី ធនាគារ ARDB ដើម្បីយកពង្រីកផ្ទះសំណាញ់។ ឯកឧត្ដម​បណ្ឌិត បានចូល​រួមសោកស្តាយ​ ជាមួយបងប្អូនកសិករ និងបានធ្វើការណែនាំ អោយជួសជុល​ និង​កែសម្រួល​ឡេីងវិញ នូវ៖ […]

កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទីនៅខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី

23 June 2023

កំពង់ឆ្នាំង៖ កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទីនៅខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី —‐—————————— រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំដុះស្វាយចន្ទី ដំឡូង​ឈ្វា​ ស្រូវ​ ចិញ្ចឹម​សត្វ​ និងដាំបន្លែ​ ជូនដល់បងប្អូនប្រជាកសិករនៅខេត្តកំពង់ឆ្នាំង។ គោលបំណងនៃកម្មវិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត មានវត្ថុបំណង៖ 1. ស្វែងយល់ពីផលវិបាក ផ្សេងៗ ដែលបងប្អូនកំពុងជួបប្រឈម ក្នុងការប្រកបផលរបរកសិកម្ម និង អនុញ្ញាតអោយលើកអំពីសំណូមពរ មកធនាគារ ARDB ។ 2. ធ្វើការណែនាំអោយបងប្អូនផ្លាស់ប្តូរផ្នត់គំនិតកែប្រែពីការធ្វើកសិកម្មចញ្ជឹមឆ្នាំងបាយ អោយក្លាយជាការធ្វើកសិកម្មបែបសហគ្រិន ពោលគឺមានលទ្ធភាពធ្វើការផ្គត់ផ្គង់ដល់ទីផ្សារ បន្ថែមពីលើការផ្គត់ផ្គង់ក្នុងគ្រួសារ។ ការណ៍នេះ ឯកឧត្តមបណ្ឌិត លើកទឹកចិត្តអោយបងប្អូនត្រូវធ្វើការសិក្សារៀនសូត្របន្ថែម ជាពិសេសក្នុងបរិបទសម័យទំនើបនេះ បងប្អូនអាចរៀនបានតាមរយៈ យូធូប ជាដើម ដើម្បីទទួលបានចំណេះដឹងថ្មីៗ។ 3. បងប្អូន គួរចេះតាមដានតំលៃកសិផលនៅលើទីផ្សារ និងត្រូវចេះតាមដានព័ត៍មានព្យាករណ៍អាកាសធាតុ។ ត្រូវចេះជ្រើសរើសដំណាំដាំតាមរដូវ និងមានទីផ្សារ។ 4. ណែនាំអោយបងប្អូនចេះកែប្រែដំណាំ និងកែប្រែដី […]

Agricultural and Rural Development Bank (ARDB) has organized the Mid Year Review Meeting for the year 2023

19 June 2023

On 16th June 2023, Agricultural and Rural Development Bank (ARDB) has organized the Mid Year Review Meeting for the year 2023, presided by H.E. Dr. KAO Thach, Delegate of Royal Government of Cambodia in charge as Chief Executive Officer of ARDB and joined by ARDB management team. H.E. Dr. KAO Thach has appreciated the result […]

H.E. BAN Lim, accompanied by colleagues, have met GIZ representatives to discuss on EU-Cambodia Partnership

16 June 2023

With highly permission from H.E. Dr. KAO Thach, Delegate of Royal Government of Cambodia in charge as Chief Executive Officer of Agricultural and Rural Development Bank (ARDB), H.E. BAN Lim, Deputy CEO of ARDB, accompanied by colleagues, have met GIZ representatives to discuss on EU-Cambodia Partnership for Sustainable Agriculture Value Chains and Food System (CAPsafe) […]

កម្មវិធីសំណេះសំណាល ផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រ ដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងផ្សារភ្ជាប់ទីផ្សារស្វាយចន្ទី នៅសង្កាត់អូរឬស្សី​ ក្រុងក្រចេះ​​ ខេត្តក្រចេះ​

12 June 2023

ថ្ងៃអាទិត្យ​​​ ៨រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ​២០២៣​÷ ឯកឧត្ដម​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចូលរួមសំណេះសំណាលសួរសុខទុក្ខ​ បងប្អូនប្រជាកសិករដាំដុះស្វាយចន្ទី និងកែច្នៃគ្រាប់ស្វាយចន្ទី និងវេចខ្ជប់ និង​ប្អូនៗជាសិស្សនិស្សិតសកលវិទ្យាល័យក្រចេះ​ ប្រមាណ​ជាង​ ១០០នាក់​ ។ ជាកិច្ចចាប់ផ្តេីម​ ឯកឧត្តមបណ្ឌិតប្រតិភូ មានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាកសិករ​ បងប្អូន​តំណាងសហគមន៍​ និង​សិស្សនិស្សិត​ ដែលមានវត្តមាននៅក្នុងទីនេះ​ អំពីការរស់នៅ​ ការសិក្សា​ និងការប្រកបមុខរបរដាំដុះស្វាយចន្ទី​ និងដំណាំផ្សេងៗទៀត​ ហេីយបន្ទាប់មកឯកឧត្តម​បណ្ឌិត បានអនុញ្ញាតឲ្យបងប្អូនលេីកឡើងនូវបញ្ហាប្រឈមនានា ព្រមជាមួយនឹងសំណូមពរផ្សេងៗមកកាន់ធនាគារ ARDB។ ឯកឧត្តមបណ្ឌិត បានជម្រាបជូនដល់បងប្អូនប្រជាកសិករថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយគាំទ្រ និងចង់ប្រែក្លាយឱ្យកម្ពុជា ទៅជាអធិរាជគ្រប់ស្វាយចន្ទី នាពេលអនាគត។ ដូច្នេះ​ហើយដើម្បី​កម្ពុជា​ក្លាយជាអធិរាជគ្រាប់ស្វាយចន្ទី​ នាពេល​អនាគត​បាន​ បញ្ហា​ប្រឈមផ្សេងៗ​ដែល​បងប្អូនបាន​លើក​ឡើងនោះ ចាំបាច់ត្រូវធ្វើការដោះស្រាយ។ ឯកឧត្ដម​បណ្ឌិត​ ក៏បន្តស្នើ​សុំ​ឲ្យ​ប្រជាកសិករ​ដែលមានផ្ទៃដីដាំដុះស្វាយចន្ទីច្រេីនហេីយនៅជិតគ្នា​គួរ៖ 1. […]

កម្មវិធីសំណេះសំណាល ផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងផ្សារភ្ជាប់ទីផ្សារស្វាយចន្ទី រវាងក្រុមហ៊ុន ឃែស៊ូណាត់ (CASHEW Nuts) និងសហគមន៍ដាំដុះស្វាយចន្ទី នៅភូមិ​​ស្រែក្រសាំង​ ឃុំ​ស្រែក្រសាំង​ ស្រុកសៀមបូក​ ខេត្តស្ទឹងត្រែង

9 June 2023

ថ្ងៃសុក្រ​​ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា​ ឆ្នាំ​២០២៣​÷ ឯកឧត្ដម​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសំណេះសំណាល និងផ្សព្វផ្សាយ​គោលការណ៍ឥណទានគាំទ្រដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីដល់សហគមន៍​ចំនួន​ ១០​ ដែលមានផ្ទៃដីដាំដុះសរុបចំនួន​ ២​ ០០០ហិកតា​ នៅភូមិ​ស្រែក្រសាំង​ ឃុំ​ស្រែក្រសាំង​ ស្រុកសៀមបូក​ ខេត្តស្ទឹងត្រែង។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន បច្ចុប្បន្ន ក្រុមហ៊ុនបានធ្វើការកែច្នៃផលិតផលគ្រាប់ស្វាយចន្ទី សម្រាប់ធ្វើការនាំចេញទៅ កាន់ទីផ្សារ ដែលមានរសជាតិខុសៗពីគ្នាហើយធ្វើការវេចខ្ជាប់តាមស្តង់ដាបច្ចេកទេស នៃការបញ្ជាទិញ ដោយផលិតផលដែលកំពុងវេចខ្ជាប់ទាំងនោះ គឺ ១)​គ្រប់ស្វាយចន្ទី មានរសជាតិប្រៃ ២)​ ស្វាយចន្ទីរសជាតិទឹកដោះគោ ៣)​ ស្វាយចន្ទីរសជាតិឈើឯម និង ៤)​ ស្វាយចន្ទីរសជាតិតុំយ៉ាំ។ ផលិតផលទាំងនេះ គឺសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេស។ ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិត បានធ្វើការសាកសួរទៅកាន់ម្ចាស់ក្រុមហ៊ុន និងតំណាងសហគមន៍ដើម្បីចង់ដឹងអំពីបញ្ហាប្រឈមផ្សេងៗ ដែលសហគមន៍ផ្ទាល់កំពុងជួបប្រទះ និងការលំបាកនានារបស់បងប្អូនសហគមន៍ជុំវិញការដាំដុះស្វាយចន្ទី។ […]

កម្មវិធីសំណេះសំណាល ផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងផ្សារភ្ជាប់ទីផ្សារស្វាយចន្ទី

8 June 2023

ថ្ងៃ​ព្រហស្បតិ៍​ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា​ ឆ្នាំ​២០២៣​÷ ឯកឧត្ដម​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនប្រជាសហគមម៍កសិកម្ម អូរខ្លែងព័រមានជ័យ ដែលជាបណ្តំក្រុមអ្នកផលិតស្វាយចន្ទី​​ ដំឡូងមី​ និងទទួលសេវាកម្ម បោកស្រូវ​ បោកសណ្តែក​ដល់ទីកន្លែង​ និងកែច្នៃគ្រប់ស្វាយចន្ទី។ ក្នុងឱកាសជួបជុំនេះ ឯកឧត្ដម​បណ្ឌិតមានប្រសាសន៍ជម្រាបជូនដល់សមាជិកសហគមន៍ថា រាជរដ្ឋាភិបាល​កម្ពុជាមានគោលនយោបាយគាំទ្រ​ និងចង់ប្រែក្លាយកម្ពុជា​ ទៅជាអធិរាជគ្រប់ស្វាយចន្ទី​ នាពេល​អនាគត​ ។ ជាមួយគ្នានេះដែរក្នុងករណី សហគមន៍ ឬសមាជិក​សហគមន៍​ណាម្នាក់ចង់បានឥណទានដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី បងប្អូនអាចស្នើសុំឥណទានពីធនាគារ​ ARDB ដោយក្នុង​អត្រា​ការប្រាក់​សមរម្យ​ ដេីម្បីទិញជី​ ថ្នាំ​ ម៉ាស៊ីន​បកស្វាយចន្ទី​សាងសង់​ឃ្លាំង​ស្តុក​ លាន​ហាល​ និងថែទាំជាដេីម។ឯកឧត្តមបណ្ឌិតបានថ្លែងបញ្ជាក់ថាចំពោះអត្រាការប្រាក់របស់ ARDB គឺជាការប្រាក់សម្បទាន​ និងជាការគិតគូររបស់រាជរដ្ឋាភិបាល់ចំពោះបងប្អូនប្រជាកសិករនៅទីជនបទ​ដើម្បីពង្រីកវិស័យកសិកម្ម។ ដោយឡែកបន្ថែមពីនេះឯកឧត្តមបណ្ឌិត ក៏បានណែនាំអំពីវត្តមានរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA) ដែលនឹងចូលរួមជួយគាំទ្រខាងបច្ចេកទេសដាំដុះ និងទទួលទិញកសិផលស្វាយចន្ទីពីសហគមន៍ផងដែរ។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តដល់បងប្អូនអាចគិតគូរស្នេីសុំឥណទានពីធនាគារ​ […]

កម្មវិធីសំណេះសំណាលជាមួយសមាជិកសហគមសាក្រាមរុងរឿង​ ស្រុកប្រាសាទបាលាំង ខេត្តកំពង់ធំ

8 June 2023

រសៀលថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា​ ឆ្នាំ​២០២៣​÷ ឯកឧត្ដម​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនប្រជាសហគមសាក្រាមរុងរឿង​ ដែលជាបណ្តំក្រុមអ្នកផលិតស្វាយចន្ទី​ ស្រូវ​ និងដំឡូងមី​។ បច្ចុប្បន្នសហគមសាក្រាមបានដាំដុះស្វាយចន្ទីសរុបចំនួន​ ១​ ២០០​ហិកតា​ ដែលមានអាស័យដ្ឋាន ស្ថិតនៅភូមិត្រសាក្រាម​ ឃុំសាក្រាម ស្រុកប្រាសាទបាលាំង ខេត្តកំពង់ធំ។ ជាមួយ​គ្នា​នេះ​ដែរ​ ឯកឧត្ដម​បណ្ឌិត ក៏បានបញ្ចាក់បន្ថែមថា​ ក្នុងករណី សហគម ឬសមាជិក​ ចង់បានឥណទានដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី បងប្អូនអាចស្នើសុំឥណទានពីធនាគារ​ ARDB បានក្នុង​អត្រា​ការប្រាក់​សមរម្យ​។ ឆ្លៀតក្នុងថ្ងៃដដែលនេះ ឯកឧត្ដម​បណ្ឌិត កៅ ថាច បានបន្តចុះពិនិត្យសកម្មភាព ការប្រមូលទិញស្វាយចន្ទី ការផលិត និងខ្សែច្រវាក់កែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA) នៅភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារផងដែរ។ […]