Latest News
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះពិនិត្យកសិដ្ឋានចញ្ចឹមត្រីមួយកន្លែង ខេត្តកំពង់ធំ
9 April 2023ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះពិនិត្យកសិដ្ឋានចញ្ចឹមត្រីមួយកន្លែង ដែលមានអាស័យដ្ឋានស្ថិតនៅភូមិត្បែង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ បច្ចុប្បន្នកសិដ្ឋាននេះ កំពុងធ្វើការពង្រីកស្រះជាច្រើនលើផ្ទៃដីចំនួន ៨០ ហិកតា ហើយបាននិងកំពុងធ្វើការចញ្ចឹមត្រីជាច្រើនរាប់ម៉ឺនក្បាល និងមានច្រើនប្រភេទរួមមាន៖ ត្រីរ៉ស់ ត្រីប្រា ត្រីសុងហ៊ី ត្រីអណ្តែង ជាដើម។ ល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះពិនិត្យសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ ខេត្តកំពង់ធំ
9 April 2023កំពង់ធំ៖ ល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះពិនិត្យសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ ដែលមានអាស័យដ្ឋាន ស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ។ បច្ចុប្បន្នសប្បិកម្ម កំពុងធ្វើការប្រមូលទិញស្វាយចន្ទី ពីបងប្អូនកសិករក្នុងតំបន់យ៉ាងសកម្ម និងធ្វើការកែច្នៃ លក់ទៅទីផ្សារក្នុងស្រុក , ប្រទេសជប៉ុន ចិន និងបណ្តាប្រទេសមួយចំនួនទៀតជាដើម,៕
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះពិនិត្យមើលការប្រមូលផលស្វាយចន្ទី និងពិនិត្យមើលឃ្លាំងស្តុកស្វាយចន្ទី នៅទីតាំងចំនួន ២
8 April 2023ព្រះវិហារ ៖ រសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះពិនិត្យមើលការប្រមូលផលស្វាយចន្ទី និងពិនិត្យមើលឃ្លាំងស្តុកស្វាយចន្ទី នៅទីតាំងចំនួន ២៖ ១.កសិដ្ឋានដាំដុះស្វាយចន្ទី ដែលមានអាស័យដ្ឋានស្ថិតនៅភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ កសិដ្ឋាននេះ កំពុងប្រមូលផលលើផ្ទៃដីដាំដុះចំនួន ៥៨០ ហិកតា។ សម្រាប់ឆ្នាំ២០២៣ នេះ, កសិដ្ឋានបានធ្វើការប្រមូលផលបានចំនួន ១៣០ តោន។ ២.ក្រុមហ៊ុន សាន់តាណា អាហ្រ្គោ ប្រដាក់ ឯ.ក ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិជិអោក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។ បច្ខុប្បន្នក្រុមហ៊ុនកំពុងធ្វើការដាំដុះ និងប្រមូលផលស្វាយចន្ទីលើផ្ទៃដីចំនួន ១០០០ ហិកតា ហើយក្រុមហ៊ុនផ្ទាល់បានធ្វើការកែច្នៃស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារប្រទេសចិន អឺរ៉ុប ជាដើម។ ម្យ៉ាងទៀត, ក្រុមហ៊ុន មានឃ្លាំងស្តុក ដែលអាចផ្ទុកបានដល់ចំនួន ៥ ពាន់តោន សម្រាប់ស្តុកទុកធ្វើការកែច្នៃផងដែរ។ […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមជាអធិបតី ក្នុងពិធីបើកការប្រកួតបាល់ទាត់យុវជនស្រុកខ្សាច់កណ្តាល
6 April 2023ស្រុកខ្សាច់កណ្តាល , ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃ ពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងនឹងថ្ងៃ ទី៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានចូលរួមជាអធិបតី ក្នុងពិធីបើកការប្រកួតបាល់ទាត់យុវជនស្រុកខ្សាច់កណ្តាល ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល។ សមាសភាពចូលរួមក្នុងពិធីបើកការប្រកួតកីឡានេះ រួមមាន លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ក្រុមការងារយុវជនស្រុក-ឃុំទាំង១៨ គណៈកម្មការ អាជ្ញាកណ្ដាល សសយក […]
H.E Ban Lim, representing H.E Dr. Kao Thach, jointed “Opening Ceremony of the Soccer Champion Cup of the Royal University of Agriculture, 2023-24”
20 March 2023On March 20, 2023, H.E Ban Lim, Deputy CEO of The Agricultural and Rural Development Bank (ARDB), representing H.E Dr. Kao Thach, Royal Government Delegate in charge as CEO of ARDB, and colleagues jointed “Opening Ceremony of the Soccer Champion Cup of the Royal University of Agriculture, 2023-24” organized at the soccer pitch of the […]
The Agricultural and Rural Development Bank’s (ARDB) Board of Directors organized its 15th Meeting of the mandate 8
15 March 2023The Agricultural and Rural Development Bank’s (ARDB) Board of Directors organized its 15th Meeting of the mandate 8, to discuss, review and approve on the ARDB’s Project and Credit Policies and Guidelines including: 1.Smart Agriculture Project 2.Loan Policy and Guidelines on Intervention on the Cashew Nuts Value Chain Financing 3.Loan Policy and Guidelines on Supporting […]
Official opening ceremony of Agricultural and Rural Development Bank, Battambang Branch
9 March 2023កម្មវិធីសម្ភោធជាផ្លូវការដាក់អោយដំណើរការ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង —————————– ខេត្តបាត់ដំបង ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា លោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ ក្នុងនោះក៏មានការអញ្ជើញចូលផងដែរ ពីមន្ទីរ និងអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង១៤ក្នុងខេត្តបាត់ដំបង តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ និង អ្នកប្រមូលទិញស្រូវ […]
H.E. Dr. KAO THACH, met with Korea Development Bank (KDB) Representative and Mekong Strategic Capital (MSC) representatives
3 March 2023On March 2nd 2023, H.E. Dr. KAO THACH, Delegate of Royal Government of Cambodia in charge as Chief Executive Officer of Agricultural and Rural Development Bank (ARDB), accompanied by H.E. Deputy CEO and colleague, met with Korea Development Bank (KDB) Representative and Mekong Strategic Capital (MSC) representatives to discuss further about next steps in implementation […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចុះផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងការដល់ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ខេត្តពោធិ៍សាត់
23 February 2023ពោធិ៍សាត់៖ រសៀលថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) បានបន្តអញ្ជើញចុះផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងការដល់ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ជូនដល់បងប្អូនស្ថិតនៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ យកឱកាសនោះ ឯកឧត្តមបណ្ឌិត បានធ្វើការលើកទឹកចិត្តដល់បងប្អូនគួរប្តូរពីការដាំដុះបន្លែនៅទៅវាល ងាកមកដាំដុះបន្លែក្នុងផ្ទះសំណាញ់វិញ ដើម្បីអោយបន្លែមានគុណភាពខ្ពស់ និងមានតំលៃជាងការដាំដុះនៅទីវាល។ បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត បានណែនាំបងប្អូន អោយចេះគិតគូរលើការគ្រប់គ្រងថ្លៃដើមផលិត ពីព្រោះវានាំអោយបងប្អូនមានមូលដ្ឋានសម្រេចចិត្តនៅពេលដែលបងប្អូនប្រមូលផលលក់ទៅទីផ្សារ។ ដោយឡែក, ឯកឧត្តមបណ្ឌិត បានណែនាំដល់បងប្អូនអាចទាក់ទងកម្ចីមកធនាគារ ARDB បាន ក្នុងករណីបងប្អូនមានតម្រូវការពង្រីកការដាំដុះ។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត រំលឹកបងប្អូនឣំពីកាលបរិច្ឆេទនៃការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ហើយសូមបងប្អូនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបន្តថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ៍ជានិរន្តរ៍៕
ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចុះសំណេះសំណាល និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងការដាំបន្លែក្នុងផ្ទះសំណាញ់ ខេត្តបាត់ដំបង
23 February 2023កម្មវិធីចុះផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ———————————— ស្រុកសង្កែ ខេត្តបាត់ដំបង÷ព្រឹកថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានបន្តអញ្ជើញចុះសំណេះសំណាល និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងការដាំបន្លែក្នុងផ្ទះសំណាញ់ជូនដល់សមាជិកសហគមន៍កសិកម្មចម្រើនផលរាំងកេសី។ សហគមន៍កសិកម្មនេះ បានចុះបញ្ជីនៅមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តាំងពីឆ្នាំ២០១៣ ដែលមានអាស័យដ្ឋាន ស្ថិតនៅភូមិស្វាយជាតិ ឃំុរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានសមាជិកចំនួន ៣១៨ គ្រួសារ ប្រកបរបរផលិតស្រូវពូជសែនក្រឣូប និងប្រមូលទិញស្រូវចំណី។ យកឱកាសនេះ, ឯកឧត្តមបណ្ឌិត បានជជែក និងពិភាក្សាជាមួយបងប្អូនក្នុងសហគមន៍ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ផលលំបាកនានាពាក់ព័ន្ធនឹងផលិតកម្មស្រូវពូជ, ការប្រមូលទិញស្រូវចំណី និងជាពិសេសតម្រូវការឥណទាន។ ឯកឧត្តមបណ្ឌិតក៏បានជម្រាបជូនបងប្អូនពីសារសំខាន់នៃការគ្រប់គ្រងថ្លៃដើម និងការចំណាយក្នុងផលិតកម្មស្រូវ។ មួយវិញទៀត បន្ថែមលើផលិតកម្មស្រូវពូជ និងស្រូវចំណី ឯកឧត្តមបណ្ឌិត បានជូនយោបល់ដល់បងប្អូនគួរគិតគូពីមុខរបររួមផ្សំន្ថែមក្រៅពីការផលិតស្រូវ មានដូចជា សត្វគោ ក្របី ជ្រូក មាន់ ទា ជាដើម និង/ឬការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ឬ green house […]