Latest News
សំណើចូលរួមដេញថ្លៃ និងលើកសំណើ
18 August 2017ធនាគារអភិវឌ្ឍន៍ជនបទ សូមប្រកាសជាសាធារណៈដល់ក្រុមហ៊ុនដែលមានបទពិសោធន៍ពាក់ព័ន្ធ វិស័យស្រូវ-អង្ករ ដែលមានការចំណាប់អារម្មណ៍និងមានបទពិសោធន៍ សូមចូលរួមដេញថ្លៃសម្រាប់គម្រោង ក្នុងការអភិវឌ្ឍនិងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវចាប់ពី ៥០ ០០០តោន ឡើងទៅ និងឡសំងួតស្រូវដែលមានសមត្ថភាពសំងួតបាន ចាប់ពី ១៥០០តោន ឡើងទៅក្នុងមួយថ្ងៃ តាមទីតាំងនៃខេត្តចំនួន៣ គឺ ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តតាកែវ។ ដោយឡែកចំពោះបរិមាណ និងទំហំឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ អាចមានការប្រែប្រួលពីខេត្តមួយទៅខេត្តមួយទៅតាមតម្រូវការជាក់ស្តែង។
បទសម្ភាសន៍ ឯកឧត្តម កៅ ថាច ជាមួួយវិទ្យុបារាំងអន្តរជាតិ
15 August 2017ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទបានផ្តល់បទសម្ភាសន៍ជាមួួយវិទ្យុបារាំងអន្តរជាតិស្តីអំពីយន្តការអន្តរាគមន៍របស់រាជរដ្ឋាភិបាលនៅក្នុងការប្រមូលទិញស្រូវរបស់បងប្អូនប្រជាកសិករ។ ដោយមានការទុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបានទំលាក់ថវិកាជាតិជាបន្តបន្ទាប់មកឱ្យធនាគារអភិវឌ្ឍន៍ជនបទដើរតួជាកតាលិករក្នុងការផ្តល់ឥណទានជូនដល់បណ្តារោងម៉ាស៊ីន
អនុក្រឹត្យស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិទី៧ នៃធនាគារអភិវឌ្ឍន៍ជនបទ
8 August 2017អនុក្រឹត្យស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិទី៧ នៃធនាគារអភិវឌ្ឍន៍ជនបទ និងចំណាប់អារម្មណ៍របស់ ឯកឧត្តម កៅ ថាច ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាភិបាលអាណត្តិទៅ៧ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧។
ការប្រកាសសុពលភាពក្រុមប្រឹក្សាភិបាលអាណត្តិទី៧ ក្រោមអធិបតីភាព លោក ជំទាវ ងួន សុខា
7 August 2017ធនាគារអភិវឌ្ឍន៍ជនបទ៖ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ នៅធនាគារអភិវឌ្ឍន៍ជនបទមានការរៀបចំប្រកាសសុពលភាពក្រុមប្រឹក្សាភិបាលអាណត្តិទី៧ ក្រោមអធិបតីភាព លោក ជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ឆ្លៀតក្នុងឱកាសនេះ ធនាគារអភិវឌ្ឍន៍ជនបទសូមលើកយកនៅសកម្មភាពត្រួសៗមួយចំនួនរបស់ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍បានបំពេញក្នុងអាណត្តិទី០៦ដោយសង្ខេប៖
កិច្ចសម្ភាសន៍ឯកឧត្តម កៅ ថាច ស្តីពី ការវិវត្តន៍នៃការអនុវត្តការប្រើប្រាស់មូលនិធិឥណទានពិសេស
29 July 2017កិច្ចសម្ភាសន៍រវាងឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទស្តីពី ការវិវត្តន៍នៃការអនុវត្តការប្រើប្រាស់មូលនិធិឥណទានពិសេសរបស់រាជរដ្ឋាភិបាលមកដល់បច្ចុប្បន្ន។ ឯកឧត្តម ក៏បានឆ្លើយតបផងដែរទៅនឹងព៏ត៌មានអគតិមួយចំនួនថា ការប្រើប្រាស់ឥណទានពិសេសនេះដោយមានការរើសអើង។ សូមស្តាប់ និងទស្សនាការបកស្រាយរបស់ឯកឧត្តម កៅ ថាច តាម រយៈកិច្ចសម្ភាសន៍នេះដូចតទៅ៖
សេចក្តីប្រកាសព័ត៌មានរបស់ ធ.អ.ជ
26 July 2017សេចក្តីប្រកាសព័ត៌មាន៖ មួយរយៈចុងក្រោយនេះបន្ទាប់ពីវត្តមានរបស់ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានចុះនៅតាមបណ្តាខេត្តមួយចំនួនដើម្បីប្រជុំពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ ម្ចាស់រោងម៉ាស៊ីនស្រូវធំៗដែលមានសក្តានុពល សមាជិកសហគមន៍ ម្ចាស់ស្តង់ទិញពោតជាដើម ដើម្បីធ្វើការផ្សព្វផ្សាយអំពីឥណទានពិសេសរបស់រាជរដ្ឋាភិបាល
កិច្ចសំណេះសំណាល និងប្រជុំផ្សព្វផ្សាយអំពីគម្រោងបង្កើតសហគមន៍ស្រូវ នៅខេត្ត បាត់ដំបង និង បន្ទាយមានជ័យ
13 July 2017ខេត្តបន្ទាយមានជ័យ: ព្រឹកថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៧ ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៏ជនបទ និងលោកឧកញ៉ា ភូ ពុយ ប្រធានក្រុមប្រឹក្សាភិបាលធនាគារស្រូវកម្ពុជា បានចុះសំណេះសំណាល និងជូនដំណឹងដល់ប្រជាកសិករ នៅភូមិថ្នល់បត់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្តីអំពីការបង្កើតសហគមន៌ស្រូវ និងរៀបចំចាត់តាំងកន្លែងប្រមូលផ្តុំលក់ស្រូវនៅពេលរដូវច្រូតកាត់ខាងមុខនេះ ក៏ដូចជាជូនដំណឹងដល់បងប្អូនប្រជាកសិករអំពីការយកចិត្តទុកដាក់
ពិធីអបអរសាទរការចុះ “តំបន់ ប្រាសាទសំបូរព្រៃគុហ៍” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
10 July 2017ថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៧ នេះ ប្រជាជនខ្មែរយើងមានក្តីអំណរជាពន់ពេកដោយគណៈកម្មាការបេតិកភណ្ឌពិភពលោកនៃអង្គការដើម្បីវប្បធម៌ វិទ្យាសាស្ត្រ និងអប់រំ របស់អង្គការសហប្រជាជាតិ (យូណេស្កូ) បានសម្រេចចុះ “តំបន់ ប្រាសាទសំបូរព្រៃគុហ៍” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ ជាមូយនឹងលទ្ធផលដ៏គួរឲស្ញប់ស្ញែង និងមោទនភាពនេះ ធនាគារអភិវឌ្ឍន៍ជនបទ ក៏ដូចជានិយោជិកគ្រប់ជាន់ថ្នាក់សូមសំដែងនូវសេចក្តីអំណរសាទរយ៉ាងក្រែលែង សម្រាប់មហាសមិទ្ធផល និងកិត្យានុភាពដ៏ឧត្តុងឧត្តមសម្រាប់ជាតិយើង។ ជយោ តំបន់ប្រាសាទ សំបូរព្រៃគុហ៍ បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក !!!
Happy Khmer New Year
12 April 2017May you and your families be blessed with a peaceful and prosperous living for the whole year through
កម្មវិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ២០១៧ របស់ ធនាគារអភិវឌ្ឍន៍ជនបទ
7 March 2017ធនាគារអភិវឌ្ឍន៍ជនបទ៖ព្រឹកថ្ងៃទី០៧ ខែមីនាឆ្នាំ២០១៧ វេលាម៉ោង ១០ និង៣០នាទីព្រឹក ធ.អ.ជ.បានរៀបចំកម្មវិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទស្តីពីស្រ្តីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព។ ក្នុងកម្មវិធីដ៏ពិសេសនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោក ជំទាវ សួរ សុខគីម ព្រមទាំងថ្នាក់ដឹកនាំ និងនិយោជិតទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ។