Latest News
អនុក្រឹត្យស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិទី៧ នៃធនាគារអភិវឌ្ឍន៍ជនបទ
8 August 2017អនុក្រឹត្យស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិទី៧ នៃធនាគារអភិវឌ្ឍន៍ជនបទ និងចំណាប់អារម្មណ៍របស់ ឯកឧត្តម កៅ ថាច ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាភិបាលអាណត្តិទៅ៧ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧។
ការប្រកាសសុពលភាពក្រុមប្រឹក្សាភិបាលអាណត្តិទី៧ ក្រោមអធិបតីភាព លោក ជំទាវ ងួន សុខា
7 August 2017ធនាគារអភិវឌ្ឍន៍ជនបទ៖ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ នៅធនាគារអភិវឌ្ឍន៍ជនបទមានការរៀបចំប្រកាសសុពលភាពក្រុមប្រឹក្សាភិបាលអាណត្តិទី៧ ក្រោមអធិបតីភាព លោក ជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ឆ្លៀតក្នុងឱកាសនេះ ធនាគារអភិវឌ្ឍន៍ជនបទសូមលើកយកនៅសកម្មភាពត្រួសៗមួយចំនួនរបស់ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍បានបំពេញក្នុងអាណត្តិទី០៦ដោយសង្ខេប៖
កិច្ចសម្ភាសន៍ឯកឧត្តម កៅ ថាច ស្តីពី ការវិវត្តន៍នៃការអនុវត្តការប្រើប្រាស់មូលនិធិឥណទានពិសេស
29 July 2017កិច្ចសម្ភាសន៍រវាងឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទស្តីពី ការវិវត្តន៍នៃការអនុវត្តការប្រើប្រាស់មូលនិធិឥណទានពិសេសរបស់រាជរដ្ឋាភិបាលមកដល់បច្ចុប្បន្ន។ ឯកឧត្តម ក៏បានឆ្លើយតបផងដែរទៅនឹងព៏ត៌មានអគតិមួយចំនួនថា ការប្រើប្រាស់ឥណទានពិសេសនេះដោយមានការរើសអើង។ សូមស្តាប់ និងទស្សនាការបកស្រាយរបស់ឯកឧត្តម កៅ ថាច តាម រយៈកិច្ចសម្ភាសន៍នេះដូចតទៅ៖
សេចក្តីប្រកាសព័ត៌មានរបស់ ធ.អ.ជ
26 July 2017សេចក្តីប្រកាសព័ត៌មាន៖ មួយរយៈចុងក្រោយនេះបន្ទាប់ពីវត្តមានរបស់ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានចុះនៅតាមបណ្តាខេត្តមួយចំនួនដើម្បីប្រជុំពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ ម្ចាស់រោងម៉ាស៊ីនស្រូវធំៗដែលមានសក្តានុពល សមាជិកសហគមន៍ ម្ចាស់ស្តង់ទិញពោតជាដើម ដើម្បីធ្វើការផ្សព្វផ្សាយអំពីឥណទានពិសេសរបស់រាជរដ្ឋាភិបាល
កិច្ចសំណេះសំណាល និងប្រជុំផ្សព្វផ្សាយអំពីគម្រោងបង្កើតសហគមន៍ស្រូវ នៅខេត្ត បាត់ដំបង និង បន្ទាយមានជ័យ
13 July 2017ខេត្តបន្ទាយមានជ័យ: ព្រឹកថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៧ ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៏ជនបទ និងលោកឧកញ៉ា ភូ ពុយ ប្រធានក្រុមប្រឹក្សាភិបាលធនាគារស្រូវកម្ពុជា បានចុះសំណេះសំណាល និងជូនដំណឹងដល់ប្រជាកសិករ នៅភូមិថ្នល់បត់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្តីអំពីការបង្កើតសហគមន៌ស្រូវ និងរៀបចំចាត់តាំងកន្លែងប្រមូលផ្តុំលក់ស្រូវនៅពេលរដូវច្រូតកាត់ខាងមុខនេះ ក៏ដូចជាជូនដំណឹងដល់បងប្អូនប្រជាកសិករអំពីការយកចិត្តទុកដាក់
ពិធីអបអរសាទរការចុះ “តំបន់ ប្រាសាទសំបូរព្រៃគុហ៍” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
10 July 2017ថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៧ នេះ ប្រជាជនខ្មែរយើងមានក្តីអំណរជាពន់ពេកដោយគណៈកម្មាការបេតិកភណ្ឌពិភពលោកនៃអង្គការដើម្បីវប្បធម៌ វិទ្យាសាស្ត្រ និងអប់រំ របស់អង្គការសហប្រជាជាតិ (យូណេស្កូ) បានសម្រេចចុះ “តំបន់ ប្រាសាទសំបូរព្រៃគុហ៍” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ ជាមូយនឹងលទ្ធផលដ៏គួរឲស្ញប់ស្ញែង និងមោទនភាពនេះ ធនាគារអភិវឌ្ឍន៍ជនបទ ក៏ដូចជានិយោជិកគ្រប់ជាន់ថ្នាក់សូមសំដែងនូវសេចក្តីអំណរសាទរយ៉ាងក្រែលែង សម្រាប់មហាសមិទ្ធផល និងកិត្យានុភាពដ៏ឧត្តុងឧត្តមសម្រាប់ជាតិយើង។ ជយោ តំបន់ប្រាសាទ សំបូរព្រៃគុហ៍ បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក !!!
Happy Khmer New Year
12 April 2017May you and your families be blessed with a peaceful and prosperous living for the whole year through
កម្មវិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ២០១៧ របស់ ធនាគារអភិវឌ្ឍន៍ជនបទ
7 March 2017ធនាគារអភិវឌ្ឍន៍ជនបទ៖ព្រឹកថ្ងៃទី០៧ ខែមីនាឆ្នាំ២០១៧ វេលាម៉ោង ១០ និង៣០នាទីព្រឹក ធ.អ.ជ.បានរៀបចំកម្មវិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទស្តីពីស្រ្តីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព។ ក្នុងកម្មវិធីដ៏ពិសេសនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោក ជំទាវ សួរ សុខគីម ព្រមទាំងថ្នាក់ដឹកនាំ និងនិយោជិតទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំបូកសរុបលទ្ធការងារឆ្នាំ២០១៦ របស់ ធ.អ.ជ
13 February 2017ធនាគារអភិវឌ្ឍន៍ជនបទ៖ ថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០១៧ កិច្ចប្រជុំបូកសរុបលទ្ធការងារឆ្នាំ២០១៦ និងលើកទិសដៅលទ្ធផលការងារសម្រាប់ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា ប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តម កៅ ថាច អគ្គនាយក និងឯកឧត្តមជាសមាជិកក្រុមប្រក្សាភិបាល ព្រមទាំងលោកអគ្គនាយករង ប្រធាននាយកដ្ឋានទាំងអស់ នៃធនាគារអភិវឌ្ឍន៍ជនបទ។
កិច្ចសម្ភាសន៍ ឯកឧត្តម កៅ ថាច ជាមួយទូរទស្សន៍ CNC ស្តីអំពីប្រតិបត្តិការរបស់ ធអជ
8 February 2017នៅថ្ងៃ ច័ន្ទ ទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៧ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានផ្តល់កិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ CNC ស្តីអំពីប្រតិបត្តិការរបស់ ធអជ និងអំពីវឌ្ឍនៈភាពនៃដំណើរការសាងសង់ឃ្លាំង ស្តុកស្រូវចំនួន២០០ ០០០ តោន និងឡសំងួតស្រូវមានសមត្ថភាពសំងួតបាន ៣០០០តោន ក្នុងមួយថ្ងៃ