Latest News
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោក ណូ លីដា បានអញ្ជើញអម ឯកឧត្តម ឌិត ទីណា ជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង
15 January 2025ឯកឧត្តមបណ្ឌិត កៅ ថាច និងលោក ណូ លីដា បានអញ្ជើញអម ឯកឧត្តម ឌិត ទីណា ជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ភ្នំពេញ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងលោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា នៅរសៀលថ្ងៃទី១៥ខែមករានេះបានអញ្ជើញអម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកអំពីបញ្ហាស្រូវអង្ករកម្ពុជាមុន និងក្រោយឆ្នាំ 2010 ជាពិសេស នៅពេលដែលសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រីបានដាក់ឱ្យប្រេីប្រាស់នូវឯកសារគោលនយោបាយស្ដីពីការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ។ ឯកឧត្ដមបណ្ឌិតបានជម្រាបជូនថាកាលមុនឆ្នាំ២០១០ កម្ពុជាក៏ធ្លាប់ជាប្រទេសទទួលជំនួយអង្ករពីបរទេសនឹង បានប្រែក្លាយជាប្រទេសនាំចេញអង្ករទៅលក់ក្រៅប្រទេសជាទ្រង់ទ្រាយតូច។ ឯកឧត្តមបណ្ឌិតបានរំលឹក ក្នុងសន្និសីទនោះថា ក្រោយពីមានការដាក់ចេញឯកសារគោលនយោបាយជំរុញការនាំចេញអង្ករ វិស័យស្រូវអង្ករកម្ពុជាមានការរីកចម្រើន […]
H.E. Dr. Kao Thach, welcomed delegates from Mitsubishi UFJ Financial Group Bank Ltd. (MUFG Bank), Ltd. and Hattha Bank PLC. for meeting and discussing projects of Export Credit Agency (ECA)
14 January 2025ARDB HQ: On the morning of January 14, 2025, H.E. Dr. Kao Thach, Delegate of the Royal Government in Charge as CEO of the Agricultural and Rural Development Bank (ARDB) with his colleagues, welcomed delegates from Mitsubishi UFJ Financial Group Bank Ltd. (MUFG Bank), Ltd. and Hattha Bank PLC. for meeting and discussing projects of […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត កៅ ថាច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
8 January 2025ដើមឆ្នាំថ្មីក្នុងខែមករាឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជានៅព្រឹកថ្ងៃទី៨ ខែមករា នេះ បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានអញ្ជើញចូលរួមផងដែរ។ ក្នុងជំនួបនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានពន្ធដារ,ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ជំនួបនេះ បានពិភាក្សាជាពិសេសលើការវិនិយោគ ការធ្វើពាណិជ្ជកម្មស្រូវ និងអង្ករកម្ពុជា ដែលជាវិស័យដ៏មានសក្តានុពលមួយសម្រាប់សេដ្ឋកិច្ច ក៏ដូចជាប្រជាកសិកររបស់កម្ពុជាផងដែរ។
ធនាគារ ARDB បាននាំយកថវិកាសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
22 December 2024ខេត្តសៀមរាប: នាព្រឹកថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០២៤ តំណាងដ៏ខ្ពង់ខ្ពស់របស់ធនាគារARDB ឯកឧត្តម ចាន់ សីហា និងឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ អមដំណើរដោយគណៈប្រតិភូរបស់ធនាគារ ARDB បាននាំយកថវិកាសប្បុរសធម៌ ចំនួន ១៥ ៩៣៨ ដុល្លារអាម៉េរិក ជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលជាថវិកាផ្តួចផ្តើមដោយ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមដោយបុគ្គលិកធនាគារ រោងម៉ាស៊ីនកិនស្រូវ និងភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងរាត្រីពិសារអាហារសាមគ្គីជួបជុំបុគ្គលិកធនាគារARDB ដែលប្រារព្ធកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នេះ។
Bank’s Performance Report in 2024 and Way forward in 2025
21 December 2024Siem Reap: On the morning of Saturday, December 21, 2024, H.E. Dr. KAO Thach, Delegate of the Royal Government in Charge as CEO of Agricultural and Rural Development Bank (ARDB) led the Management Meeting to review and discuss Bank’s Performance Report in 2024 and Way forward in 2025, and other agendas.
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ចើញមានប្រសាសន៍បិទកិច្ចប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកធនាគារ ARDB នៅខេត្តសៀមរាប
21 December 2024ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ចើញមានប្រសាសន៍បិទកិច្ចប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកធនាគារ ARDB នៅខេត្តសៀមរាប ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានមានប្រសាសន៍បិទកម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិក នៅសណ្ឋាគារបុរីអង្គរខេត្តសៀម។ ក្នុងឱកាសបិទកម្មវិធីល្ងាចនេះផងដែរ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលបានមានប្រសាសន៍វាយតម្លៃខ្ពស់នូវលទ្ធផលការងារដែលសម្រេចបាននៅក្នុងឆ្នាំ២០២៤ និងបានដាក់ទិសដៅការងារត្រូវអនុវត្តបន្តនៅឆ្នាំបន្ទាប់ ស្របតាមចក្ខុវិស័យនៃផែនទីចង្អុលផ្លូវ១០ឆ្នាំរបស់ធនាគារ ហើយបានណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីសម្រេចបាននូវលទ្ធផលការងារល្អបន្ថែមទៀត ដើម្បីឆ្ពោះទៅក្លាយជាធនាគារឈានមុខគេនៅកម្ពុជា។ បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់បុគ្គលិកឱ្យពង្រឹងលើការកសាងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ពិសេស ត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងមានឥរិយាបថបុរេសកម្ម ដើម្បីឆ្លើយតបទៅតាមផែនទីបង្ហាញផ្លូវរបស់ធនាគារ ARDB ៕
ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញថ្លែងបើកកម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកនៅខេត្តសៀមរាប
21 December 2024ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញថ្លែងបើកកម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកនៅខេត្តសៀមរាប សៀមរាប: ឯកឧត្តម ចាន់ សីហា អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៅថ្ងៃទី២១ ខែធ្នូនេះបានអញ្ជើញថ្លែងបើកកម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកក្រោមប្រធានបទ “ តួនាទីគ្រឹះស្ថានហិរញ្ញវត្ថុក្នុងការលើកកម្ពស់ហិរញ្ញប្បទានបៃតង” ។ បន្ទាប់ពីថ្លែងបើកកម្មវិធីរបស់ ឯកឧត្តម ចាន់ សីហា រួចមក លោក ថៃ ហ្សីនី ប្រធាននាយកដ្ឋានហិរញ្ញប្បទានបៃតង ក៏បានធ្វើបទបង្ហាញស្តីអំពី“ តួនាទីគ្រឹះស្ថានហិរញ្ញវត្ថុក្នុងការលើកកម្ពស់ហិរញ្ញប្បទានបៃតង” នោះផងដែរ។ កម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកគឺបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងឱ្យបុគ្គលិកទាំងអស់ទទួលបានយល់ដឹងបន្ថែម រឹតចំណងសាមគ្គីភាពផ្ទៃក្នុង, និងបង្កើននូវទំនាក់ទំនងល្អរវាងថ្នាក់គ្រប់គ្រង និងបុគ្គលិក ក៏ដូចជាការលើកទឹកចិត្តបុគ្គលិកឱ្យមានការចូលរួមយ៉ាងសកម្មជាមួយធនាគារ។ ជាមួយគ្នានេះ កម្មវិធីប្រជុំប្រចាំឆ្នាំនេះ មានភាពខុសប្លែកគ្នាពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីឱ្យបុគ្គលិកកាន់តែមានភាពសប្បាយនិងអាចចូលរួមបានយ៉ាងប្រសើរ ស្របតាមគោលបំណងនៃការរៀបចំ ដោយក្នុងនោះរួមមាន ការផ្តល់នូវចែករំលែកព័ត៌មានអំពីវឌ្ឍនភាពព្រមទាំង គោលដៅបន្តរបស់ធនាគារ ការបណ្តុះបណ្តាលជំនាញផ្សេងៗ សកម្មភាពផ្សេងៗ ដើម្បីពង្រឹងស្មារតីក្រុមនិង […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញធ្វើបទបង្ហាញពីស្ថានភាពនិងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ជូនដល់សហគ្រិនវ័យក្មេងមកពីខេត្តសៀមរាបនិងឧត្តរមានជ័យ
20 December 2024ក្នុងក្របខណ្ឌផ្នែកសហគ្រិនវ័យក្មេងនៃយុវជនថ្នាក់កណ្តាល ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញធ្វើបទបង្ហាញពីស្ថានភាពនិងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ជូនដល់សហគ្រិនវ័យក្មេងមកពីខេត្តសៀមរាបនិងឧត្តរមានជ័យ សៀមរាប៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៅព្រឹកថ្ងៃទី២០ ខែធ្នូ នេះបានអញ្ជើញធ្វើបទបង្ហាញស្តីពីស្ថានភាពនិងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានិងស្ថានភាពសេដ្ឋកិច្ចសកល ជូនដល់ផែនសហគ្រិនវ័យក្មេងមកពីខេត្តសៀមរាបនិងឧត្តរមានជ័យ នៅក្នុងនៅក្នុងកម្មវិធី “កាត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី” រៀបចំឡើងដោយ សហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងមានការគាំទ្រពីធនាគារ ARDB ដែលមានអ្នកចូលរួមសរុបចំនួន 160នាក់ ក្នុងនោះស្រី46នាក់។ នៅក្នុងកម្មវិធីនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ាន ឃុន ទីប្រឹក្សារាជរដ្ឋាភិបាលនិងជាប្រធានគណៈអចិន្ត្រៃយ៍គណបក្ស ខេត្តសៀមរាប,ឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា,លោក យាវ ដាវី ប្រធានផែនសហគ្រិនវ័យក្មេង ខេត្តសៀមរាប។ មុនចាប់ផ្តើមធ្វើបទបង្ហាញ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍រម្លឹកពីគុណដំណាច់ដ៏ធំធេង ក្រោមការដឹកនាំដ៏ថ្លៃថ្លាប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារក្សាកំណើនស្ថេរភាពជាបន្តបន្ទាប់។ ឯកឧត្តមបណ្ឌិតក៏បានកោតសរសើរ […]
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកម្មវិធី “ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី”នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ
19 December 2024ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកម្មវិធី “ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី”នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានអញ្ជើញថ្លែងក្នុងកម្មវិធី “ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី” ដែលរៀបចំឡើងនៅសណ្ឋាគាក្លាស៊ីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤នេះ គឺ ក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍អាជីវកម្មដល់សហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា។ នៅក្នុងកម្មវិធី“ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី” គឺមានការអញ្ជើញចូលរួម ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណបក្សខេត្ត និងជាអភិបាល ខេត្តបាត់ដំបង ឯកឧត្តម នុត អ៊ុនវ័ណរ៉ា សមាជិកគណៈកម្មាធិការកណ្តាល សមាជិកយុវជនគណបក្ស ថ្នាក់កណ្តាល និងជាអគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាដែលមានអ្នកចូលរួមសរុបចំនួន 108 នាក់ និងស្រី 34 នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានចាត់ទុក […]